Friday, November 21, 2025

November 21, 2025 0

 ក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ចេញសេចក្ដីជូនដំណឹងជាសាធារណៈ ស្ដីពីការបញ្ឈប់បុគ្គលិក១រូប ឈ្មោះ CHEN JINGUO ភេទប្រុស ជនជាតិចិន ដែលធ្វើឱ្យបាត់បង់ទ្រព្យសម្បតិ្ដក្រុមហ៊ុន

--------------------------------------------------
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ចេញសេចក្ដីជូនដំណឹងជាសាធារណៈ ស្ដីពីការបញ្ឈប់បុគ្គលិក១រូប ឈ្មោះ CHEN JINGUO ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៨៨ កាន់លិខិតឆ្លងដែនលេខៈ EJ8667082 មានតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក  ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតទៅដោយមូលហេតុ បុគ្គលិកដែលមានឈ្មោះខាងលើមានជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងរត់គេចខ្លួន ហើយក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចរួចហើយ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងជាសាធារណៈ របស់ក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក

XinPO (Cambodia) Footwear Co., Ltd. hereby issues this public notice announcing the termination of an employee named CHEN JINGUO
------------------------------------------------------
Phnom Penh, November 20, 2025 – XinPo (Cambodia) Footwear Co., Ltd. hereby issues this public notice announcing the termination of Mr. CHEN JINGUO, the Head of the Finance Department, effective from November 14, 2025.
Details of the Terminated Employee:
• Name: CHEN JINGUO
• Gender: Male
• Nationality: Chinese
• Date of Birth: December 9, 1988
• Passport Number: EJ8667082
• Position: Head of the Finance Department, Sinpo (Cambodia) Footwear Co., Ltd.
Reason for Termination:
The aforementioned employee is involved in causing financial loss to the company and has absconded. The company has already filed a formal complaint with the competent authorities.
This notice is hereby given to the public.

Friday, October 31, 2025

October 31, 2025 0

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានចូលរួមដង្ហ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខព្រះមហាចេតិយ ព្រះករុណាព្រះបរមរតនកោដ្ឋ នៃព្រះបរមរាជវាំង។


រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥

Monday, October 6, 2025

October 06, 2025 0

 

ឃ្លាំងមួយកន្លែងអត់មានស្លាកយីហោដែលស្តុកទុកសាច់បង្កក នាំចូលពីក្រៅប្រទេស ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញតើមានច្បាប់ត្រឹមត្រូវដែរឬទេ??


រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០២៥  ក្រុមការងារអង្គភាពសារព័ត៌មានយើងទទួលប្រភពព័ត៌មានតាមបណ្ដាញសង្គម facebook ថាមានទីតាំងឃ្លាំងមួយកន្លែង ដែលកំពុងស្តុកទុកទំនិញដែរជាសាច់បង្កកមកពីក្រៅប្រទេសចូលប្រទេសកម្ពុជា មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រុមការងារសារព័ត៌មានយើងបានចុះផ្ដិតយករូបភាពទិដ្ឋភាពផ្ទាល់ដល់ទីតាំងតែម្ដង ក៏បានជួបសន្តិសុខដែលយាមការនៅទីនោះក៏សុំលេខទូរសព្ទអ្នកមើលការ គ្រប់គ្រងនៅក្នុងឃ្លាំងនោះពីសន្តិសុខ    កំពុងតែជជែកគ្នាជាមួយសន្តិ សុខ ស្រាប់តែយើងឃើញមានបុរសម្នាក់ ដែលធ្វើការនៅក្នុងឃ្លាំងនោះក៏ដើរចេញសំដៅមកក្រុមការងារសារព័ត៌មានយើង ក៏យកលេខទូរសព្ទ មួយខ្សែ មកឲ្យអ្នកសារព័ត៌ មានយើងទាក់ទងទៅ ដែលមានលេខ 0976500001

ក្នុងពេលនោះដែរក្រុមការងារសារព័ត៌មានយើងក៏សាកសួរបន្ថែម ពីបុរសម្នាក់ ដែលមិនស្គាល់ឈ្មោះ ចេញពីក្នុងឃ្លាំងយកលេខទូរសព្ទមកឱ្យក្រុមការងារយើងនោះ ថា បងតើឃ្លាំង ស្តុកសាច់បង្កក ហ្នឹងមាន អ្វីខ្លះ??  ហើយនាំមកពីខាងណា?? បុរសម្នាក់នោះក៏ឆ្លើយប្រាប់ថានាំយកមកពីក្រៅប្រទេស មានសាច់ក្រក់ ប្រហិតសាច់គោ និងផ្សេងៗទៀត។

ក្រុមការងារសារព័ត៌មានយើងក្រោយពី សាកសួរបុរសម្នាក់នោះហើយក៏យកលេខពីគាត់ទំនាក់ទំនង ទៅលេខទូរសព្ទខាងលើ(0976500001) សុំការបំភ្លឺបន្ថែម បុរសដែលកាន់លេខទូរសព្ទខាងលើនោះបានឆ្លើយប្រាប់អ្នកសារ ព័ត៌មានយើងថា ទីតាំងខាងលើនោះ បានបង់ពន្ធគយ ត្រឹមត្រូវរួចរាល់ហើយ ខាងក.ប.ប ក៏បានចុះត្រួតពិនិត្យរួចដែរហើយ ក៏បានចូល មន្ទីរពិសោធន៍ចំណីអាហាររួចផងដែរ ក្រុមការងារយើងក៏ សុំមើល ឯកសារ ពាក់ព័ន្ធផ្លូវច្បាប់ទាំងអស់ដើម្បីសរសេរព័ត៌មានកុំឱ្យគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់ និងធ្វើឲ្យប៉ះពាល់ខូចកិត្តិយសសេចក្តីថ្លៃថ្នូរបុគ្គល តែមិនមានឯកសារបញ្ជាក់ច្បាស់លាស់ណាមួយឲ្យក្រុមការងារយើងបាននោះទេ ក្រុមការងារយើង ក៏សួរបន្ថែមទៀតពីបញ្ហាអត់ឃើញមានស្លាកយីហោត្រឹមត្រូវ  បុរសម្នាក់នោះ ក៏និយាយថាអត់លឺសំឡេងនោះទេ អត់លឺសំឡេងនោះទេជាប់បើកឡានក៏ចុចបិទទូរសព្ទក្រុមការងារយើងទៅ។

រួចមកក្រុមការងារសារព័ត៌មានយើង ក៏បានខលសុំការបំភ្លឺពីរលោក ឡា វិសិដ្ឋ គយប្រចាំខណ្ឌសែនសុខតាមរយះលេខ(01238 33 03) តើទីតាំងខាង លើនេះមានបានបង់ពន្ធ និងមានលិខិត អនុញ្ញាតណាមួយដែលពាក់ព័ន្ធ ឱ្យនាំទំនិញក្រៅប្រទេសចូលក្នុងស្រុកដែរឬទេ?? 

លោកឡា វិសិដ្ឋ បានបញ្ជាក់មកក្រុមការងារយើងថា ទាល់តែមើលឯកសារសិនព្រោះឯកសារ នៅក្នុងក្រូណូ ហើយក្រុមការងារយើង ក៏ប្រាប់ទៅលោក ឡា វិសិដ្ឋបន្ថែមថាបន្តិចទៀតក្រុមការងារនិងដាក់ឡុកខេសិននិងរូបភាពទីតាំងខាងលើជូន តែក្រុមការងារយើងមិនអាច ទំនាក់ទំនង ប្រព័ន្ធតេឡេក្រាមនោះបានទេ។

យើងក្រឡេកមកមើលប៉ុន្មានថ្ងៃមុននេះថ្ងៃទី៤ ទី៥ ក្រសួងស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យទីតាំង សាច់បង្កកនៅក្នុងខណ្ឌមានជ័យ ក៏រកឃើញថាសាច់បង្កកដែលនាំចូលពីក្រៅប្រទេស ចំនួន 76 តោនមិនបានបង់ពន្ធចូលត្រឹមត្រូវនិងពិសោធ៍ត្រឹមត្រូវនោះទេ     និងឃ្លាំងមួយកន្លែងនៅខណ្ឌឬស្សីកែវដែលនាំចូលទំនិញពីប្រទេសថៃចូលប្រទេសកម្ពុជា ទាំងដែលប្រទេសថៃកំពុងតែឈ្លានពាន ទឹកដីរបស់កម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែពហិការឈប់ប្រើប្រាស់ទំនិញថៃ ហៅសៀម

ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានទទូចស្នើសុំក្រសួងពាក់ព័ន្ធ អគ្គនាយកដ្ឋាន ក.ប.ប.  អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពេទ្យសត្វ អាជ្ញាធរខណ្ឌសែនសុខមេត្តាចុះ ពិនិត្យ  និងអធិការកិច្ច ទីតាំងខាងលើនេះផងទាន

អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ
អាជ្ញាធរមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មេត្រាទី១០ កថាខណ្ឌទី១។ សូមអរគុណ

Thursday, September 18, 2025

September 18, 2025 0

 ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សពនាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការនៃក្រសួងការពារជាតិ។


ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១១រោច​ ខែភទ្របទ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩
រាជធានីភ្នំពេញ​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៥៕

Wednesday, September 17, 2025

September 17, 2025 0

 រដ្ឋបាល​រាជធានី​ បាន​រៀបចំ​ពិធី​វេភត្តាហារ​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​បង្ហេីយបុណ្យ​វេន​បិណ្ឌ​ទី១០​ វត្ត​សំរោង​អណ្ដែត​ ស្ថិត​ក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។


ព្រឹក​ថ្ងៃ​ពុធ​ ១០រោច​ ខែភទ្របទ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩
រាជធានីភ្នំពេញ​ ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥៕

Monday, September 15, 2025

September 15, 2025 0

 ថាមែនៗដូចពាក្យចាស់ពោលថាទឹកត្រជាក់ត្រីកុំបឹងធំត្រីច្រើនតែចំម្លែកអីទីតាំងមួយកន្លែងនេះប្រហែលមានខ្សែរមានខ្នងអ្នកធំហើយមើលទៅបានជាហ៊ានបើកល្បែងសុីសងឧ៍្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងក៏គ្រឹកគគ្រេងនិងគឃ្លើនអនុសាសន៍របស់រាជរដ្ឋាភិបាលកន្លងទៅ ។


ផ្សាយចេញថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥

រាជធានីភ្នំពេញ:ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូក្រុមហ៊ុន៨៨៨៨ និងក្រុមហ៊ុនមហាសម្បត្តិនឹងឆ្នោតកោសស្លឹកលួចបើកបង្គាប់នៅតាមបន្ទប់ជួលដែលស្ថិតនៅភូមិទួលពង្រសង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យដោយមិនខ្វល់ពីអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅនិងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញកន្លងទៅនិងផ្ទុយពីភូមិឃុំមានសុវត្ថិភាព៧ចំណុចចេញដោយរាជរដ្ឋាភិបាលកម្ពុជា  ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ជូនមកក្រុមការងារព័ត៌មានយើងតាមប្រព័ន្ធលេខទូរសព្ទថាមានល្បែងសុីសងខុសច្បាប់កំពុងតែបើកអោយក្រុមអ្នកញៀនល្បែងចូរលេងយ៉ាងគគ្រឹកគគ្រេងពេលក្រុមការងារសាព័ត៌មានយើងខ្ញុំចុះទៅដល់ទីតាំងខាងលើស្រាប់តែឃើញលេងពិតប្រាកដមែនហើយក្រុមការងារព័ត៌មានយើងខ្ញុំបានផ្ដិតរូបភាពក្នុងថ្ងៃទី១៤/១៥ខែកញ្ញាឆ្នាំ២០២៥ ហើយក្រុមការងារបានរាយការណ៍ជូនលោកសាយចំរើនមេប៉ុស្ដិចោមចៅទី១តាមប្រព័ន្ធទូរសព្ទលេខ០១២៩២៤៩២៥តេចូរមិនលើករួចមកក្រុមការងារបន្តរាយការណ៍ជូនលោកអធិការម៉មវុធីតាមប្រព័ន្ធតេឡេក្រាមប៉ុន្តែលោកមិនបានចូរមើលនោះទេហើយតេក៏មិនលើកដែរ ។

បើរយោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅនិងសូមគាំទ្រសារាចរណ៍របស់រាជរដ្ឋាភិបាលយ៉ាងពេញទំហឹងតែអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីនោះមានល្បែងសុីសងហើយទើបធ្វើអោយអ្នកលេងបាញ់ក្រពុលមុខកើតមានអំពើហិង្សាក្នុងគ្រូសារ ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម និងដូចពាក្យចាស់ពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខខ្លារ ។

យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោក សក់ ច័ន្ទកញ្ញារិទ្ធអភិបាលនៃគណ:អភិបាលខណ្ឌពោធិសែនជ័យនិងលោកម៉ម វុធីអធិការនគបាលខណ្ឌពោធិសែនជ័យលោកនិងអនុវត្តយកបទបញ្ជារ០០៦ របស់អគ្គស្នងការនគបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយអោយបានពេញលេញក្នុងនាមខ្លួនជាមន្ត្រីសាធារណ:បំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ ។

យោងតាមឯកសារគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនិងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបកាលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលលេខ៦២ ស.ស.រ.ចុះថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនិងអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី នាពេលថ្មីៗធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅ  តែយ៉ាងណាមិញទីតាំងល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន  ។

ប្រជាពលរដ្ឋក៏ដូចជាអ្នកសាព័ត៌មានក៏ទទូចស្នើរសុំដល់ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាអគ្គស្នងការរាជធានីភ្នំពេញសូមមេត្តាចាត់មន្រ្តីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផងទាន ដោយសេចក្ដីអនុគ្រោះ ។

អង្គភាពសាព័ត៌មានយើងខ្ញុំរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសាព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៥មាត្រាទី១០កថាខ័ណ្ឌទី១ សូមអគុណ ។

Monday, September 8, 2025

September 08, 2025 0

 អីយ៉ាៗ ទៀតហើយប្រិយមិត្តទស្សនិកជនទាំងអស់គ្នា ពិតជាមានអំណាចដ៏ធំមែន ដែលហ៊ានចាក់ ដីរំលោភយកសមុទ្រតែម្ដង ដោយផ្ទុយពីអនុក្រឹត្យ លេខ៩៨ អ.ន.ក្រ.ប.ក និងចរាចរណ៍របស់រាជរដ្ឋាភិបាលលេខ០១ ស.រ. ណ.ន  របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ខេត្តព្រះសីហនុ៖ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពសារព័ត៌មានយើងបានទទួលប្រភពដំណឹង មួយថាមានទីតាំងចាក់រំលោភយកសមុទ្រ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពីបានទទួលប្រភពព័ត៌មាននេះក្រុមការងារសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះដល់ទីតាំងខាងលើផ្ទាល់តែម្ដងក៏ឃើញដូចការរាយការណ៍ពិតប្រាកដមែន  ក្រុមការងារបានផ្តិតយករូបភាពទិដ្ឋភាពទីតាំងខាងលើ អ្វីដែលចម្លែកនោះគឺយើងសង្កេតឃើញថាមានបុរសម្នាក់ស្ត្រីម្នាក់ព្យាយាមមករារាំង   និងថតរូបមកលើអ្នកសារព័ត៌មានយើង នឹងហាមមិនឲ្យអ្នកសារព័ត៌មានយើងផ្ដិតយករូបភាព និងធ្វើព័ត៌មាននោះទេ ។

ក្រុមការងារសារព័ត៌មានយើងជាច្រើនអង្គភាពដែលបានចុះដល់ទីតាំងផ្ទាល់កំពុងតែមានចម្ងល់យ៉ាងខ្លាំងចំពោះទីតាំងខាងលើនេះតើមានអ្វីជាអាថ៌កំបាំងនៅក្នុងទីតាំងនេះ? ??    ទើបមានបុរស និងស្ត្រី មករារាំង និងគំរាមកំហែងមកលើអ្នកសារព័ត៌មានយើងទៅវិញ។

នៅព្រឹកថ្ងៃទី៨  ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង សុំធ្វើការបំភ្លឺពីរលោក កាន់ ឡឹង ចៅសង្កាត់លេខ៣  លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា សុំជម្រាបជូនក្មួយដីដែលគេកំពុងចាក់ហ្នឹង ដីរបស់គេមានច្បាប់ក្មួយ  ហើយដីរបស់គេមានប្លង់(សមុទ្រ) ហើយម្ចាស់ដីហ្នឹងគេសុទ្ធតែជាអ្នកធំ  គេមិនប្រាប់ឈ្មោះយើងទេគ្រាន់តែគេជាអ្នកធំ ហើយដីរបស់គេមានប្លង់កម្មសិទ្ធិ(ក្នុងសមុទ្រ)ក្រុមការ ងារសារព័ត៌មានយើងបន្តសុំលេខម្ចាស់ទីតាំងខាងលើ និងសុំមើលច្បាប់អនុញ្ញាតព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗពីលោកចៅសង្កាត់ដែរ តែលោកមិនចូលមើលតេឡេក្រាមក្រុមការងារយើងសារព័ត៌មានយើងក៏បន្តខលតាមប្រព័ន្ធទូរសព្ទ និងប្រព័ន្ធតេឡេក្រាមបន្ថែមតែលោកចៅសង្កាត់មិនលើកនោះទេ។

នៅថ្ងៃដដែលក្រុមការងារ យើងបានព្យាយាមសុំការបំភ្លឺបន្ថែម ពីលោក សរ កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ តាមរយៈលេខទូរស័ព្ទ ០១២២៥៥៥៥២ ខលចូលចំនួនពីរដង តែមិនលើកលេខទូរសព្ទនោះទេ

បន្ទាប់មកទៀត ក្រុមការងារសារព័ត៌មានយើង សុំការបំភ្លឺ ពីឯកឧត្តម ឡុង ឌីម៉ង់ អ្នកនាំពាក្យខេត្តព្រះសីហនុ តាមប្រព័ន្ធតេឡេក្រាម លេខ ០១២ ៥២០ ៥២០ តែលោកចូលមើលហើយ មិនឆ្លើយតបនោះទេ។

យើងក្រឡេកមកមើលអនុក្រឹត្យ លេខ៩៨  អ.ន.ក្រ.ប.ក  មាត្រាទី៨ ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៥  និងសារាចរណែនាំ ស្ដីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា លេខ០១ ស.រ.ណ.នចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា

មហាជនក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាពកំពុងតែមានការងឿងឆ្ងល់យ៉ាងខ្លាំង តើមានលិខិតបទដ្ឋានគតិយុត្តមួយណាដែលផ្ទុយពីអនុក្រឹត្យលេខ៩៨ ខាងលើនេះដែលអនុញ្ញាត និងចេញច្បាប់ឲ្យទីតាំងខាងលើមានប្លង់កាន់កាប់ដីសមុទ្រ និងចាក់ដីរំលោភ ចូលសមុទ្រទៅវិញ?? ?  តើទីតាំងខាងលើពិតជាមានច្បាប់ត្រឹមត្រូវដូចការលើកឡើងរបស់លោកចៅសង្កាត់ពិតមែនដែរឬទេ?? ?(កុំឲ្យដូចពាក្យចាស់លោកពោលថាកន្ទេលធំបន្លំដេក ក្បាលទំ ពែកបន្លំកោរ ត្រីងៀតឆ្លៀតពង)

មហាជនក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាពទទូចស្នើសុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាជួយចាត់មន្ត្រីជំនាញ និងមន្រ្តីពាក់ព័ន្ធចុះពិនិត្យទីតាំងខាងលើផងទាន។

គោរពស្នើសុំ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនៅករណីខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើង រង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ មន្ទីរ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់  ជាពិសេស ម្ចាស់ទីតាំងខាងលើ ដែលបានសាងសង់រំលោភចូលសមុទ្រ  តាមច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មាត្រាទី១០ កថាខណ្ឌទី១ និងធម្មនុញ្ញវិជ្ជាជីវះ នៃព្រះរាជាណាចក្រកម្ពុជា៕
សូមអរគុណ!!!