Sunday, August 16, 2026
Thursday, August 6, 2026
សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏សោកសៅនៃ លោកអនុសេនីយ៍ឯក សាម បូរ៉ា នាយនគរបាលប៉ុស្តិ៍ឃុំអូរសោម និង លោក សូ សុវណ្ណរិទ្ធ មន្ត្រីនគរបាលប៉ុស្តិ៍ ព្រមទាំងជនរងគ្រោះដទៃទៀត ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់ ខណៈកំពុងបំពេញភារកិច្ចអន្តរាគមន៍លើករណីហិង្សាក្នុងគ្រួសារ។
សូមសម្ដែងនូវការអាឡោះអាល័យយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ សាច់ញាតិ និងមិត្តរួមការងាររបស់ជនរងគ្រោះទាំងអស់។
សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធនៃអ្នកដែលបានទទួលមរណភាព បានទៅកាន់សុគតិភព និងសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។
សូមវិញ្ញាណក្ខន្ធនៃជនរងគ្រោះទាំងអស់ បានសោយសុខក្នុងសុគតិភព។
Wednesday, August 5, 2026
ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំ ជុំវិញករណីមានទីតាំងលួចលាក់បើកបង្កប់ល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ដូចជា «ឆ្នោតឡូតូ និងមាន់ជល់តាមប្រព័ន្ធអនឡាញ» យ៉ាងអនាធិបតេយ្យ ដោយមានក្រុមអ្នកលេងចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្វល់ពីគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះឡើយ។
រថយន្ត toyota prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BS-8337បើករេចង្កូតបុកឡើងរបាំងថ្មពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្បែរនិងច្រកចូលវត្តដំបូងខ្ពស់ ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីវិញ។


























