Sunday, August 16, 2026

August 16, 2026 0
ក្រសួងព័ត៌មានចេញសេចក្តីណែនាំ

ស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី 

Saturday, August 15, 2026

August 15, 2026 0

 កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ


Cambodia Welcomes the Appointment of the Chairperson of the Conciliation Commission under UNCLOS

Thursday, August 6, 2026

August 06, 2026 0

សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏សោកសៅនៃ លោកអនុសេនីយ៍ឯក សាម បូរ៉ា នាយនគរបាលប៉ុស្តិ៍ឃុំអូរសោម និង លោក សូ សុវណ្ណរិទ្ធ មន្ត្រីនគរបាលប៉ុស្តិ៍ ព្រមទាំងជនរងគ្រោះដទៃទៀត ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់ ខណៈកំពុងបំពេញភារកិច្ចអន្តរាគមន៍លើករណីហិង្សាក្នុងគ្រួសារ។


សូមសម្ដែងនូវការអាឡោះអាល័យយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ សាច់ញាតិ និងមិត្តរួមការងាររបស់ជនរងគ្រោះទាំងអស់។

សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធនៃអ្នកដែលបានទទួលមរណភាព បានទៅកាន់សុគតិភព និងសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។

សូមវិញ្ញាណក្ខន្ធនៃជនរងគ្រោះទាំងអស់ បានសោយសុខក្នុងសុគតិភព។

Wednesday, August 5, 2026

ទីតាំងល្បែងស៊ីសងអនឡាញរីកដុះដាលក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ! ពលរដ្ឋបារម្ភពីសុវត្ថិភាព ស្នើសុំឯកឧត្តមអភិបាលខេត្ត និងលោកអភិបាលស្រុក ជួយអន្តរាគមន៍បង្ក្រាប!!

August 05, 2026 0

  ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំ ជុំវិញករណីមានទីតាំងលួចលាក់បើកបង្កប់ល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ដូចជា «ឆ្នោតឡូតូ និងមាន់ជល់តាមប្រព័ន្ធអនឡាញ» យ៉ាងអនាធិបតេយ្យ ដោយមានក្រុមអ្នកលេងចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្វល់ពីគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះឡើយ។

ទីតាំងដែលប្រជាពលរដ្ឋបានចង្អុលបង្ហាញរួមមាន៖

ភូមិព្រៃល្វាខាងលិចឃុំព្រៃល្វាស្រុកកប្បាស់ខេត្តតាកែវ

ភូមិត្រពាំងធំឃុំព្រៃផ្ដៅស្រុកកប្បាស់ខេត្តតាកែវ

ភូមិអង្គសង្កែឃុំពោធិ៍រំចាកស្រុកព្រៃកប្បាសខេត្តតាកែវ

(ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ)

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ក្រុមការងារសារព័ត៌មានយើងខ្ញុំបានចុះទៅដល់ទីតាំងទាំង ៣ភូមិ ជាក់ស្តែង និងបានផ្ដិតយករូបភាពទិដ្ឋភាពពិតប្រាកដដូចអ្វីដែលពលរដ្ឋបានរាយការណ៍មែន។ ភ្លាមៗនោះ ក្រុមការងារបានរាយការណ៍ជូនលោកមេប៉ុស្តិ៍ទាំង ៣ឃុំ ប៉ុន្តែលោកបានត្រឹមតែចូលមើលសារ (Seen) ដោយមិនបានឆ្លើយតបនោះឡើយ។

បន្ទាប់មក ក្រុមការងារបានបន្តធ្វើសេចក្តីរាយការណ៍ជូន លោកវីរៈសេនីយ៍ ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស តាមប្រព័ន្ធទូរស័ព្ទ ដោយលោកបានឆ្លើយតបថា «មិនអីទេ ចាំខ្ញុំឱ្យកម្លាំងចុះទៅពិនិត្យមើល»។

រឿងភ្ញាក់ផ្អើល និងការប៉ុនប៉ងសម្របសម្រួល៖

អ្វីដែលគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានរាយការណ៍ជូនលោកអធិការរំលងបានមួយសន្ធុះ ស្រាប់តែមានបុគ្គលម្នាក់ដែលគេស្គាល់ថាជាអ្នកសារព័ត៌មាននៅអង្គភាពមួយ (សូមមិនបញ្ចេញឈ្មោះ) បានចេញមុខមកធានាអះអាង និងសម្របសម្រួលសុំកុំឱ្យមានការផ្សព្វផ្សាយ ដោយថែមទាំងពោលពាក្យ «ឱ្យយកលុយថ្លៃប្រេងសាំងទៅវិញទៅ»។ ប៉ុន្តែក្រុមការងារយើងខ្ញុំបានបដិសេធយ៉ាងដាច់ខាត ព្រោះក្រុមការងារចុះបំពេញភារកិច្ចដើម្បីរាយការណ៍ព័ត៌មានជូនសង្គមជាតិ មិនមែនដើម្បីយកប្រាក់ថ្លៃប្រេងសាំងនោះឡើយ។

មិនតែប៉ុណ្ណោះ ក៏មានបុគ្គលទី៣ ម្នាក់ទៀត បានផ្ញើសារតាមប្រព័ន្ធ Telegram មកសម្របសម្រួលបន្ថែមថា «សុទ្ធតែគ្នាយើងទេ ធ្លាប់ស្គាល់គ្នាពីមុនមក មានរឿងអីនិយាយគ្នាទៅ មិនបាច់យករូបភាពទៅផុសក្នុងគ្រុបទេ» ដែលសកម្មភាពនេះធ្វើឱ្យគេនឹកឃើញដល់ពាក្យស្លោកបុរាណថា «ឆ្នាំងមិនក្តៅ បែកជាទៅក្តៅគម្រប» ទៅវិញ។

ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះកាលណាមានទីតាំងល្បែងស៊ីសង វាតែងតែបង្កឱ្យមានអំពើហិង្សា ចោរលួច ចោរឆក់ និងចោរប្លន់ជាដើម (ដូចពាក្យចាស់ពោលថា «ដល់ពេលគោបាត់ ទើបធ្វើរបង»)?

សេចក្តីអំពាវនាវ៖

១. សូមទទូចស្នើសុំដល់ លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស មេត្តាចាត់ឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យ និងមើលទីតាំងលួចលាក់បើកល្បែងស៊ីសងខាងលើនេះ។

២. សូមទទូចស្នើសុំយ៉ាងខ្ពង់ខ្ពស់ដល់ឯកឧត្តមម៉ែន លី ស្នងការនគរបាលខេត្តតាកែវ

ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ សូមឯកឧត្តមមេត្តាចាត់ឱ្យមន្ត្រីជំនាញក្រោមឱវាទ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំង ៣ទីតាំងនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បញ្ជាក់៖ អង្គភាពសារព័ត៌មានយើងខ្ញុំ ចុះផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា និងចូលរួមលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យសង្គមជាតិយើងមានការរីកចម្រើន និងមានសុខសន្តិភាព។ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ទីតាំងទាំង ៣កន្លែងផ្ទាល់ រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មាត្រា១០ កថាខណ្ឌទី១៕

August 05, 2026 0

 រថយន្ត toyota prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BS-8337បើករេចង្កូតបុកឡើងរបាំងថ្មពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្បែរនិងច្រកចូលវត្តដំបូងខ្ពស់ ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីវិញ។

Monday, August 3, 2026

August 03, 2026 0

 លោកនួននី ប្រធានសមាគមសារព័ត៌ មានសុក្រឹត និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងសាខាខេត្ត ផ្ញើរសារ លិខិតគោរពជូនពរ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លា នៃឱកាស ខួបចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ខាងមុខនេះ

Friday, July 31, 2026

July 31, 2026 0

 បះសក់ ស្ងាត់ៗ រដ្ឋមន្ត្រីមហាផ្ទៃ ឆ្មក់ចូលលេងកូនចៅក្រោមឱវាទនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេី ដើម្បីពិនិត្យជីវភាពការងារជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ។

July 31, 2026 0

 ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យចាត់វិធានការជាបន្ទាន់ ក្នុងការស្វែងរក និងហៅក្រុមផលិតមាតិកាវីដេអូ ដែលគេស្គាល់ថាជា «ក្រុមគ្រូតឿ» មកធ្វើកិច្ចសន្យាណែនាំ និងអប់រំ បន្ទាប់ពីក្រុមនេះបានផលិតមាតិកាវីដេអូ «ពាក់អាវពេទ្យ និងរុញគ្រែពេទ្យ» ដែលមានខ្លឹមសាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកជំងឺអេដស៍។


ការដាក់បញ្ជារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»។

Saturday, July 11, 2026

July 11, 2026 0

 ដីព្រៃលិចទឹក ជាជម្រកត្រីពងកូន នៅចំណុចម្តុំក្រពើតាំង ត្រូវបានឈូសឆាយបំផ្លាញ ដោយល្មើសព្រះរាជក្រម នស/រកម/០៦២៥/០២៨ ដែលប្រកាសឲ្យ ប្រើប្រាស់ច្បាប់ស្ដីពីជលផលដែលបានចែង ក្នុងមាត្រា ២៥ មាត្រា២៦  មាត្រា៩៦  សុំលោកអ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមជួយពិនិត្យមើលផងទាន!


ខេត្តកំពង់ចាម៖កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក នួន នី ចាងហ្វាងការផ្សាយនៃអង្គភាព សារព័ត៌មានសូក្រឹត្យ និងបច្ចុប្បន្នក៏ជា
ប្រធានសមាគមសារព័ត៌មានសុក្រឹត
បានដឹកនាំក្រុមការងារជាច្រើនអង្គភាព ចុះទៅដល់ទីតាំងដីរដ្ឋមួយកន្លែង ដែលជាព្រៃលិចទឹកនិងជាដីព្រៃជម្រកត្រីពងកូន ត្រូវបានជនខិលខូចលួចឈួសឆាយបំផ្លាចត្រង់ចំណុចនិយាមការ(48P 535753-1312759) ម្តុំក្រពើតាំង ស្ថិតក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្រោយពីចុះដល់ទីតាំងតាមការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរួចមក ក្រុមការងារបានឃើញសកម្មភាពឈូសឆាយពិតប្រាកដមែន ក្រោយមកក្រុមការងារយើងបានខលសំភាសន៍និងរាយការទៅ លោកយី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន លោកបានឆ្លើយតបវិញថា បាទបងចាំមើលខ្ញុំស្រាវជ្រាវសិន វាអត់ទាន់ដឹងច្បាស់ដែរ អត់ទាន់មានអាជ្ញាធរណារាយការណ៍មកដល់ថ្នាក់ស្រុកទេចាំមើលខ្ញុំសួរនាំសិនប៉ុន្តែឥឡូវខ្ញុំនៅភ្នំពេញ ជាប់ការងារ ចាំមើលស្អែកសិន  តែការងារហ្នឹងធ្លាប់ម្ដងហើយព្រោះខ្ញុំឲ្យអភិបាលរង ចុះទៅពិនិត្យដល់ទីតាំង ណែនាំពួកគាត់ឲ្យឈប់រំលោភកាប់ព្រៃលិចទឹកនិងទៀត ភាគច្រើនគឺមកពីខាងស៊ីធរកណ្ដាល ខេត្តព្រៃវែង ដូចជាប៉ុន្មានខែមុន ឃាត់ខ្លួនបានប៉ុន្មាននាក់ដែរឱ្យធ្វើកិច្ចសន្យា

បើយោងតាម ព្រះរាជក្រម នស/រកម/០៦២៥/០២៨ ដែលប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីជលផល ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥ ដែលបានចែង ក្នុងមាត្រា ២៥ មាត្រា២៦  និងជំពូកទី១៣ ទោសបញ្ញត្តិ នៅក្នុងមាត្រា៩៦ ចំណុចទី២ បាននិយាយថា ៖ទន្ទ្រាន ហ៊ុមព័ទ្ធ កាន់កាប់ ដុត កាប់ឆ្កា រុករាន ឈូសឆាយ ឬផ្តួលរំលំព្រៃលិចទឹក ឬព្រៃកោងកាងតិចជាង១ហិកតា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ១០លានរៀល ចំពោះបុគ្គលដែលបានប្រព្រឹត្ត។

បើយោងតាមការលើកឡើងរបស់លោកមេឃុំល្វេនាពេលកន្លងមកថា ចំពោះបញ្ហានេះឆ្នាំទៅខ្ញុំបានធ្វើដែរ ជាមួយខាងជលផល មានអភិបាលរងស្រុក ចុះមក ណែនាំចំពោះប្រជាពលរដ្ឋដែលពួកគាត់ទន្ទ្រានហ្នឹង ឃើញស្រាប់ហើយ ប្រជាពលរដ្ឋខ្លះក៏មានប្លង់ហើយ រីឯចំណែកដីរបស់រដ្ឋនោះវាចូល 20 ហិចតាហើយ យើងមានប្លង់យកមកទុកនៅសាលាឃុំហើយដែរ  ហើយដីហ្នឹងវាជាប់នៅខាងតំបន់ខ្ពង់រាប ហើយលោកប្អូនឃើញស្រាប់ហើយសព្វថ្ងៃនេះមិនមែនកាប់ពូថៅកាំបិតទេគឺអាគ្រឿងចាក់ហ្នឹងវាលួចចូលឈួសឆាយ ខ្ញុំចុះដែរនិងសហការជាមួយប៉ុស្តិ៍ដែរ អ្នកទៅឈូសឆាយបំពាននៅទីនោះ គឺពលរដ្ឋនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

រីឯលោកហុង ឈឹមប្រធានសហគមន៍នេសាទឡូតិ៍លេខ៨ ស្រុកកោះសូទិន បានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា គាត់គ្មានបានដឹងអីទាល់តែសោះសូម្បីតែបន្តិច ករណីដែលកន្លងទៅដូចលោកអភិបាលស្រុកនិងលោកមេឃុំថ្លែងប្រាប់អ្នកសារព័ត៌មានយើងគឺលោកប្រធានសហគមន៍មិនបានចូលរួមជាមួយនោះទេ

ចំពោះលោកលី ស្រុីនាយខណ្ឌជលផលខេត្តកំពង់ចាម អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង២ៈ២៤ នាទីរសៀល បានខល សុំការបំភ្លឺតាមរយៈលេខ ទូរសព្ទ 011 206 276 ដែរចូលតែគ្មានអ្នកលើក និងបានរាយការណ៍តាមតេឡេក្រាមរបស់លោកតែមិនមានអ្នកចូលមើល និងខលបន្ថែមតាមប្រព័ន្ធ telegram ចូលតែមិនលើកនោះទេ ប្រហែលជាលោក នៅដេកមិនទាន់ងើបពីដំណេកនោះទេ

ហើយបើយោងតាមប្រភពពីពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានលើកឡើងថា បច្ចុប្បន្ននេះ គឺមានពលរដ្ឋម្នាក់ឈ្មោះ(ថន)រស់នៅភូមិព្រែកព្នៅ ជាអ្នកយកលុយទៅរត់ការជាមួយអ្នកពាក់ព័ន្ធ
សំណួរសួរថា៖តើលោក(ថន)នោះជាអ្នកណា??

តែអ្វើដែលគួរឱ្យសោកស្តាយជាទីបំផុត គឺយើងគ្មានលេខទំនាក់ទំនងជាមួយលោកថននោះទេ ចឹងមានតែសំណូមពរ ឱ្យអាជ្ញាធរជួយមានចំណាត់ការចំពោះរឿងនេះឱ្យបានតឹងរឹងផង ដោយផ្អែកទៅលើ អង្គហេតុ អង្គច្បាប់ និងភស្តុតាងគឺមានគ្រប់គ្រាន់ហើយ។

ក្រុមការងារយើងរង់ចាំចំណាត់ការរបស់អាជ្ញាធរ ជាពិសេសមន្ត្រីជំនាញ តែម្តងតើអាចស្វែងរកនិងវែកមុខជនបង្ករ និងអ្នកដែលពាក់ព័ន្ធទាំងនោះយកមកផ្តន្ទាសតាមច្បាប់ស្តីពី៖ជលផលបានដែលឬទេ ជាពិសេសគឺលោក(ថន)

អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ មន្ត្រីគ្រប់ជាន់ថ្នាក់ ពិសេសសាមុីខ្លួនឈ្មោះ(ថន) រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាន

Tuesday, June 30, 2026

June 30, 2026 0

 

សេចក្តីថ្លែងការណ៍ របស់សមាគមសារព័ត៌មានសុក្រឹត (N.P.A) ឆ្លើយតបទៅនិងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម នូវពាក្យ«ឥឡូវពួកកាសែតគាត់ខូចណាស់ កន្លែងណាឱ្យច្បាប់ហើយ ក៏ថតបង្ហោះដែរ.» ទាល់តែដាក់ខ្នោះ (១.២) ទើបដឹងខ្លួន !