Thursday, March 30, 2023

លោកឈឿន ប៊ុនឆន ដឹកនាំកម្លាំងនគរបាល ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបញ្ចុះខណ្ឌសីមាវិហារ វត្តពោធិអណ្ដែត"

 លោកឈឿន ប៊ុនឆន ដឹកនាំកម្លាំងនគរបាល ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបញ្ចុះខណ្ឌសីមាវិហារ វត្តពោធិអណ្ដែត"


ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំកម្លាំងនគរបាលខេត្តព្រៃវែង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តពោធិអណ្ដែត ។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវផែនការការពារ យ៉ាងហ្មត់ចត់ និងច្បាស់លាស់ ដល់លោក-លោកស្រី ស្នងការរង និងកម្លាំងមន្ត្រីនគរបាលពាក់ព័ន្ធ ដើម្បីធានាបាននូវ សុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ រក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅបានដោយរលូន ៕

No comments:

Post a Comment