Wednesday, July 19, 2023

សមាជិកគណបក្សភ្លើងទៀន ២នាក់ទៀត ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធករណីបង្កចលាចលដល់ការបោះឆ្នោត

 សមាជិកគណបក្សភ្លើងទៀន ២នាក់ទៀត ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធករណីបង្កចលាចលដល់ការបោះឆ្នោតសមាជិកគណបក្សភ្លើងទៀន ២នាក់ទៀត ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធករណីបង្កចលាចលដល់ការបោះឆ្នោត

(ភ្នំពេញ)៖ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ និងប្រធានចលនាស្ដ្រីថ្នាក់ជាតិ គណបក្សភ្លើងទៀន ត្រូវបានលោកស្រី យី សុខវួច ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា លោកស្រី យី សុខវួច ចៅក្រមស៉ើបសួរ បានសម្រេចឃុំខ្លួនឈ្មោះ អេង ស្រូយ ភេទប្រុស ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ ដាក់ពន្ធនាគារព្រៃស (ម១)។ ចំណែកជនជាប់ចោទឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន យកទៅឃុំនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីរងចាំទទួលការជំនុំជម្រះតាមនីតិវិធី។

អ្នកនាំពាក្យរូបនេះ បានអះអាងថា ការឃុំខ្លួននេះ ធ្វើឡើងក្រោមបទចោទ «បង្កចលាចលដល់ការបោះឆ្នោត»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន២នាក់ តាមអំណាចដីការបស់តុលាការ ពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។

យោងតាមមាត្រា១៤២ថ្មី ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅបានចែងថា ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬឲ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះ ត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕

No comments:

Post a Comment