ទីតាំងជល់មាន់អនឡាញ ដុះស្លែរដ៏ធំមួយ ស្ថិតក្នុងភូមិសាស្ត្រភូមិពោធិ៍ក្រៃ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅតែបន្តបើកលេងយ៉ាង អាណាធិបតេយ្យ ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាបនិងធ្វើកិច្ចសន្យាម្ដងរួចមកហើយ....
ខេត្តកំពង់ឆ្នាំង:ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា៖ ទីតាំងល្បែងស៊ីសងជល់មាន់អនឡាញ់ខុសច្បាប និងប្រមូលផ្ដុំគ្នាយ៉ាងគគ្រឹកគគ្រេង ពេញមូលដ្ថាន បែរជាសមត្ថកិច្ចសម្ងំស្ងៀម ហាក់ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន។
ទាក់ទិនទៅនឹងករណីខាងលើនេះ លោក សេង ចិន្ដា អធិការស្រុកសាមគ្កីមានជ័យ បានប្រាប់មកសារព័ត៍មានយើងថាលោកធ្លាប់ដឹកនាំកំលាំងចុះបង្រាបនិង បានធ្វើកិច្ចសន្យាបញ្ឆប់សកម្មភាពខាងលើ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព ហើយទីតាំងខាងលើនៅតែបើកលេងនិង ទទួលអ្នកញ្ញៀនល្បែងចូលលេងដដែរហាក់ដូចមានអ្វីនៅពីក្រោយខ្នងល្បែងខាងលើនេះធ្វើអោយប្រជាពលរដ្ឋអស់ជំនឿរចិត្ត
ពលរដ្ឋស្មើដល់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង សូមលោកស្នងការជួយចេញបទបញ្ជាដល់លោក សេង ចិន្ដា អធិការស្រុកសាមគ្គីមានជ័យ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់អនឡាញខាងលើផងទាន ដើម្បីភូមិសង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!








No comments:
Post a Comment