Monday, October 23, 2023

ឯកឧត្តម សាយ សំអាល់ ៖ វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយ និងសុវត្ថិភាពរបស់ប្រទេស

 


ចេញផ្សាយ ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៣


ក្នុងកិច្ចប្រជុំជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយ និងសុវត្ថិភាពរបស់ប្រទេស។ យើងទាំងអស់គ្នា ត្រូវរួមគិតដោះស្រាយ ដើម្បីផ្តល់សុវត្ថិភាព និងការពារវិស័យឧស្សាហកម្មនេះ សំដៅឈានទៅសម្រេចឱ្យបាននូវគោលនយោបាយលំនៅឋានសមរម្យជូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកពីវិធានការចាំបាច់មួយចំនួន ដើម្បីកែលម្អ និងលើកស្ទួយវិស័យអចលនទ្រព្យដូចខាងក្រោម ៖

១. ពិភាក្សាលើការជួលអចិន្ត្រៃយ៍សម្រាប់ជនបរទេស

២. ពិនិត្យ និងស្នើធនាគារជាតិ ពិចារណាឡើងវិញ លើការផ្ដល់លំហូរសាច់ប្រាក់ និងការអនុវត្តការប្រាក់

៣. ស្វែងរកវិធីគៀងគរទុនវិនិយោគពីបរទេស

៤. បើកទំព័រសករាជថ្មី ជាដៃគូយុទ្ធសាស្រ្តរួមគ្នារវាងក្រសួង និងអ្នកអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សា និងដាក់ចេញនូវវិធានការនានាដើម្បីទ្រទ្រង់វិស័យអចលនទ្រព្យ

No comments:

Post a Comment