Monday, October 30, 2023

ស្ពានអាកាស ព្រះមុនីវង្ស គ្រោងនឹងបញ្ចប់ការសាង សង់ មុនផែនការគឺ រួចមុនចូលឆ្នាំខ្មែរ២០២៤

 ស្ពានអាកាស ព្រះមុនីវង្ស គ្រោងនឹងបញ្ចប់ការសាង សង់ មុនផែនការគឺ រួចមុនចូលឆ្នាំខ្មែរ២០២៤


ភ្នំពេញ ៖ លោក ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងកាលពីថ្ងៃទី២៩ តុលាថា៖ ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែ (ក្នុងជំហានទី១) ខណៈ ក្រុមការងារបាននិងកំពុងសាងសង់ យ៉ាងសស្រាក់សស្រាំពោលគឺ ជំហានទី១នេះ នឹងបញ្ចប់មុនចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ២០២៤។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧កន្លែងរួច ហើយ នោះគឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥ មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៦ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។

No comments:

Post a Comment