Wednesday, January 24, 2024

ផ្លាស់ប្តូរប្រធាន-អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ចំនួន ៨នាក់ ភ្នំពេញ : ប្រធាន និងអនុប្រធាន រួមទាំងមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ សរុបចំនួន ៨នាក់ ត្រូវដកឲ្យមកបម្រើការងារនៅក្រសួង។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ប្រាប់វិទ្យុបាយ័ននៅថ្ងៃទី២៣ ខែមករា នេះថា ពិតជាមានការផ្លាស់ប្តូរប្រធាន និងអនុ រួមទាំងមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ សរុបចំនួន ៨នាក់ ប្រាកដមែន។ ហើយការសម្រេចចាត់តាំងអ្នកណាទៅជំនួសនៅមិនទាន់មាននៅឡើយទេ។ ការផ្លាស់ប្តូរសរុបមានចំនួន ៨នាក់ ក្នុងនោះមានប្រធានមន្ទីរម្នាក់ អនុប្រធាន ៥នាក់ និងថ្នាក់ការិយាល័យ ២នាក់។ ការផ្លាស់ប្តូរនេះ គឺផ្លាស់កន្លែងធ្វើការពីរៀបចំដែនដីនគរូបនីយកម្ម សំណង់ ខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅក្រសួង មកដកបទពិសោធន៍ សិក្សារៀនសូត្របន្ថែមបំពេញការងារនៅទីស្តីការក្រសួង។ ហើយគាត់នៅតែជាមន្ត្រីរាជការនៅតែបម្រើការងារជាធម្មតា។

No comments:

Post a Comment