Tuesday, February 20, 2024

តើរណ្ដៅដីខ្នាត់យក្សមួយកន្លែងស្ថិតក្នុងស្រុកពញាឮកំពុងដឹកដីយ៉ាងអាណាធិបតេយ្យលក់ឲ្យអតិជនរបស់ខ្លួនខណៈដែលម្ចាស់ទីតាំងមិនមានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពលពិតប្រកត់ដែរឬទេ!!!


ខេត្តកណ្តាល៖ ផ្សាយចេញថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៤ អាជីវកម្មរណ្ដៅដីមួយកន្លែងកំពុងតែមមាញឹកក្នុងការដឹកជញ្ជូនអាចម៍ដីរបស់ខ្លួនលក់ឲ្យអតិថិជនយ៉ាងអណាធិបតេយ្យគណៈម្ចាស់ទីតាំងនៅមិនទាន់មានលិខិតអនុញ្ញាត ឬ   អាជ្ញាប័ណ្ណពីក្រសួងរ៉ែថាមពលនោះទេ ទីតាំងរណ្ដៅដីមួយកន្លែងនេះស្ថិតក្នុងភូមិ ទួលអំពិល ឃុំ ពញាឮ ស្រុក ពញាឮ  ខេត្តកណ្ដាល។


ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញ្ញាឮថា ទីតាំងរណ្តៅដីខាងកំពុងតែធ្វើអាជីវកម្មនៅលើផ្ទៃដីមួយកន្លែងស្ថិតនៅក្នុងភូមិ ទួលអំពិល ដោយមិនទាន់មានលិខិតអនុញ្ញាតគតិយុត្តណាមួយពីមន្ទីររ៉ែ និង ថាមពលខេត្តកណ្តាល និង អាជ្ញាប័ណ្ណក្រសួងរ៉ែ និង ថាមពលនោះទេនិយាយឱ្យចំគឺ ត្រីងៀតឆ្លៀតពងធ្វើអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត។


ហើយទីតាំងរណ្តៅដីមួយកន្លែងនេះបានធ្វើអាជីវកម្មរបស់ខ្លួនរាប់ឆ្នាំមកហើយនិយាយទៅគឺដុះស្លែរតែម្ដង! ហើយបែរជាមិនមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធខាងមន្ទីររ៉ែ និង ថាមពលក្នុងស្រុក និង ខេត្តកណ្តាលនោះទេ នៅតែបណ្តែតបណ្ដោយឲ្យម្ចាស់អាជីវកម្មនេះធ្វើអាជីវកម្មរបស់ខ្លួនបានដោយសេរី។


ក្រោយពីទទួលព័ត៌មាននេះភ្លាមបណ្ដាញអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅមេការឈ្មោះ (តាដា) ដែលជាមេការមើលការខុសត្រូវទីតាំងអាជីវកម្មរណ្តៅដីមួយកន្លែងនេះបានឆ្លើយប្រាប់មកបណ្ដាញសារព័ត៌មានយើងអោយដឹងថា លោកធ្វើនេះនៅមិនទាន់មានលិខិតអនុញ្ញាតពីក្រសួងរ៉ែ និង ថាមពលនៅឡើយទេ..។តែលោកមានការទំនាក់ទំនងជាមួយអនុរដ្ឋលេខាធិការរ៉ែ និង ថាមពលម្នាក់ដែលមានការសម្របសម្រួលឲ្យធ្វើអាជីវកម្មសិនទើបអាជ្ញាប័ណ្ណមកតាមក្រោយ។


ទោះបីយ៉ាងណាម្ចាស់អាជីវកម្មមួយកន្លែងនេះនៅតែអាចបើកអាជីវកម្មរបស់ខ្លួនបានដោយសេរីដោយដឹកជញ្ជូនដីរបស់ខ្លួនលក់ឲ្យអតិថិជនយ៉ាងមមាញឹក។


ក្រោយពីបណ្តាញព័ត៌មានយើងចុះដល់ទីតាំងខាងលើឃើញថាភាពមិនប្រក្រតីរណ្ដៅដីខ្នាតយក្សជម្រៅជិតដល់ក្បាលប្រែតក៏បានទំនាក់ទំនងទៅលោក ថន សុវណ្ណរា អភិបាលស្រុកពញាឮជុំវិញអាជីវកម្មរណ្ដៅដីខាងលើលោកអភិបាលស្រុកបានថ្លែងប្រាប់បណ្ដាញព័ត៌មានយើងអោយដឹងថាម្សិលមិញនេះមានមន្ត្រីជំនាញក្រសួងរ៉ែ និង ថាមពលចុះទៅពិនិត្យទីតាំងជាក់ស្ដែងហើយនិងធ្វើការផាកពិន័យវាយស៊ុយសារបង់ពន្ធចូលរដ្ឋរឿងអោយផ្អាក់សកម្មភាពនោះលោកអត់ដឹងទេយ៉ាងណាមិញលោកនឹងចុះទៅពិនិត្យម្ដងទៀត។


ជុំវិញបញ្ហានេះអង្គភាពយើងបានទំនាក់ទំនងទៅលោកប្រធានមន្ទីររែ៉ និង ថាមពលខេត្តកណ្ដាលទើបចូលកាន់តំណែងថ្មីលោកក៏បានឲ្យទម្លាក់ទីតាំង និង រូបភាព

រណ្ដៅដីតាមរយៈប្រព័ន្ធតេឡេក្រាមផ្ទាល់ខ្លួនរបស់លោកប្រធានមន្ទីររ៉ែ និង ថាមពលថាស្អែកនឹងចុះទៅពិនិត្យទីតាំងជាក់ស្ដែង។

ព្រោះលោកទើបតែមកកាន់តំណែងលោកនៅមិនទាន់បានក្តោបគ្រប់ជ្រុងជ្រោយនោះទេហើយក៏បានថ្លែងអំណរគុណអ្នកសារព័ត៌មានយើងដែរបានរាយការណ៍ជូនលោកផងដែរ។


ជុំវិញបញ្ហារណ្តៅដីមួយកន្លែងនេះពលរដ្ឋស្នើសុំឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលមេត្តាជួយចាត់មន្ត្រីជំនាញមន្ទីររ៉ែ និង ថាមពលខេត្តចុះពិនិត្យដល់ទីតាំងជាក់ស្ដែងដើម្បីទប់ស្កាត់ជុំវិញដីធ្វើអាជីវកម្មលក់ឲ្យទៅអតិថិជនរបស់ខ្លួនដោយមិនបានបង់ពន្ធជូនរដ្ឋធ្វើឱ្យបាត់ចំណូលរបស់រដ្ឋ។


ជាពិសេសសំណូមពរទៅដល់ឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការទប់ស្កាត់អាជីវកម្មមួយកន្លែងនេះចៀសវាងដូចពាក្យគេថា ត្រីងៀតឆ្លៀតពងធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋ។


ជុំវិញការចុះផ្សាយពាក់ព័ន្ធនិងរណ្តៅដីខាងលើនេះអង្គភាពយើងរង់ចាំការបំភ្លឺពីម្ចាស់អាជីវកម្មខណៈដែលម្ចាស់ជីវកម្មថាមានលិខិតអនុញ្ញាតពីក្រសួងរ៉ែថាមពលរាល់ម៉ោងធ្វើការតាមរយៈលេខ៖0884743940/010995749សូមអរគុណ🙏🙏🙏



No comments:

Post a Comment