ខេត្តកណ្ដាល៖ផ្សាយចេញថ្ងៃទី០៥.០២.២០២៤ ទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញមួយកន្លែងស្ថិតក្នុងភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានបើកអោយក្រុមអ្នកញៀនល្បែងចូលលេងភ្នាល់លុយយ៉ាងអនាធិបតេយ្យមិនមានការរំខានដល់អាជ្ញាធរមូលដ្ឋានបន្តិចសោះ
ក្រោយពីបណ្តាញព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានទីតាំងបើកលេងល្បែងសុីសង អង្គភាពយើងបានចុះដល់ទីតាំងជាក់ស្តែងបានឃើញមានការបើកលេងពិតប្រាកដមែន ក៏បានផ្តិតរូបភាព និងបានរាយការណ៍ជូនលោក រស់ ចន្ថា អធិការព្រហ្មទណ្ឌស្រុកស្អាង ។
ក្រោយពីអង្គភាពយើងបានរាយការណ៍ជូនលោកអធិការស្រុកស្អាង លោក រស់ ចន្ទា តាមរយះទូរស័ព្ទ ប្រព័ន្ធតេលេក្រាមមិនចូលមើល តេមិនលើក និងជាប់រវល់ ។
អង្គភាពព័ត៍មានយើងបានព្យាយាមទំនាក់ទំនងទៅលោកមេបុស្ពព្រែកគយតាមរយះលេខទូរសព្ទ័066***685 លោកបានប្រាប់មកអង្គភាពយើងថា លោកនឹងបញ្ចារកំលាំងចុះទៅបង្រ្កាបទីតាំងខាងលើ។
ពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំ៖លោក រស់ ចន្ថា អធិការស្រុកស្អាង មេត្តាបញ្ជារមន្រ្តីក្រោមឱវាតចុះបង្រ្កាបទីតាំងខាងលើផងទានព្រោះទីតាំងខាងលើនេះបានបង្ករភាពអសន្តិសុខនៅក្នុងស្រុកភូមិរបស់គាត់ណាស់។
ពលរដ្ឋសង្ឃឹមថា លោក រស់ ចន្ថា អធិការស្រុកស្អាង និងយកចិត្តទុកដាក់ខ្ពស់បញ្ជារកម្លាំងជំនាញនៅក្នុងមូលដ្ឋានធ្វើការរបង្ក្រាបទីតាំងល្បែងសុីសងខាងលើបានជាក់ជាមិនខានដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗ និងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នងមូលដ្ឋាន។

No comments:
Post a Comment