Tuesday, March 26, 2024

អ្នកមានឥទ្ធិពលនៅខេត្តព្រៃវែងកំពុងសម្ដែងរិទ្ធនៅខេត្តកណ្ដាល តើលោកអភិបាលចាត់វិធានការយ៉ាងណាវិញ!!!??

 បើយោងតាមអង្គភាពសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយព័ត៌មានទាក់ទិនទៅនឹងសំណង់ខុសច្បាប់ មួយកន្លែងកំពុងស្ថិតនៅសង្កាត់អន្លង់ចិនក្រុងតាខ្មៅខេត្តកណ្ដាលដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋទូទាំងប្រទេសនិងអង្គការសង្គមស៊ីវិលកំពុងនាំគ្នារង់ចាំមើលថាតើម្ចាស់សំណង់មានឥទ្ធិពលប៉ុណ្ណា ក្នុងនាមជាមន្ត្រីដែលយល់ច្បាប់តែល្មើសនឹងច្បាប់។


តើលោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម

និងសំណង់ខេត្តកណ្ដាលយល់យ៉ាងណាមិញចំពោះបុគ្គលដែលសាងសង់សំណង់ខុសច្បាប់ មួយកន្លែងនេះ បើយោងតាមសម្លេងរបស់បងប្អូនអ្នកសារព័ត៌មានបានផ្សព្វផ្សាយទាក់ទិនទៅនឹងមន្ត្រីជំនាញដែលចុះអនុវត្តច្បាប់ធ្វើការហាមឃាត់មិនឲ្យសាងសង់បន្តតែម្ចាស់សំណង់នៅតែសាងសង់បន្តដដែល ។


តើឯកឧត្តមគង់សុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលចាត់វិធានការយ៉ាងណាវិញ ក្នុងនាមឯកឧត្តមជាខណ:មេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ ?  ឬទុកបណ្ដោយឱ្យបុគ្គលម្នាក់នោះប្រព្រឹត្តធ្វើអ្វីតាមតែទំនើងចិត្តឬ?


ការសាងសង់សំណង់រឹងរំលោភលើដីទន្លេមួយកន្លែងនេះអាចបញ្ជាក់បានថាបុគ្គលម្នាក់នោះ ពិតជាមានឥទ្ធិពលមិនធម្មតាទើបអាចសាងសង់សំណង់រឹង ដែលចំណាយប្រាក់ម៉ឺនម៉ឺនដុល្លារសហរដ្ឋអាមេរិក។


អង្គភាពអ្នកសារព័ត៌មានយើងសូមស្នើសុំដល់រដ្ឋបាលខេត្តកណ្ដាលមេត្តាជួយបំភ្លឺនៅក្នុងករណីនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងសូមចាត់ប្រធានការក្នុងការទប់ស្កាត់ដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃសូមមេត្តាជួយពន្យល់ ទាក់ទិនទៅនឹងមន្ត្រីដែលរៀនច្បាប់នៅតែបំពានច្បាប់ តើល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិដែរឬទេ? ដោយសារ បុគ្គលនោះគឺជាម្ចាស់សំណង់មួយកន្លែងនោះឯង ។


បើយោងតាមរបាយការណ៍នៅតុកាហ្វេ បាននិយាយតៗគ្នាថាបច្ចុប្បន្នភាពបុគ្គលម្នាក់នោះគឺជាអ្នកមានឥទ្ធិពលម្នាក់ដែលបម្រើការងារនៅខេត្តព្រៃវែង។


តែយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងទទូចស្នើសុំដល់ស្ថាប័នពាក់ព័ន្ធមេត្តាចាត់វិធានការទប់ស្កាត់ នៅក្នុងករណីខាងលើនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំថា ការអនុវត្តច្បាប់មានស្តង់ដាពីរ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងនៃស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

No comments:

Post a Comment