បើអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធនៅតែបណ្តែតបណ្តោ
យទៀតធ្វើឲ្យខាតបង់ថវិការជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលអង្គភាពសារព័ត៌មាន ខ្មែរឈ្នះ ទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា ទីតាំងកាស៊ីណូជ្រកក្រោមស្លាក «កាសុីណូថ្មពេជ្រ» លួចបង្កប់ល្បែងសុីសងជល់មាន់យ៉ាងធំ ដោយមាន អ្នកលេងសុទ្ធតែ ជនជាតិខ្មែរ និងវៀតណាម ចេញចូលដោយសេរី ដោយមិនមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបនោះទេ កន្លងមកមានបទល្មើសឆក់ ប្លន់ និង លួច ហឹង្សាក្នុងគ្រួសារ សុទ្ធតែកើតចេញពីល្បែងសុីសងទាំងអស់
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាអន្ដរាគមន៍ ឲ្យមន្ដ្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្វៀនមាន់ជល់ ជ្រកកោនក្រោមផ្លាក «កាសុីណូថ្មពេជ្រ»មួយនេះផង ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
អង្គភាពសារព័ត៌មាន ខ្មែរឈ្នះ រង់ចាំការបំភ្លឺពាក់ព័ន្ធនិងករណីខាងលើរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។








No comments:
Post a Comment