Friday, April 5, 2024

 នារសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤

រាជធានីភ្នំពេញ:​ លោក​ សាំ​ តុលា​ អគ្គលេខាធិការងសមាគមសាព័ត៍មានសុក្រឹតតំណាងអោយលោក​នួន​ ​នី​ បានពាំនាំថវិការចំនួន២៥មុឺនរៀលប្រគល់អោយលោក គឹម កាណេត  ដែលជាថវិកាដ៏ថ្លៃថ្លាឯកឧត្តមសុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៍មាន​ និងលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសាព័ត៍មានកម្ពុជា

ក្នុងនោះដែរលោក គឹម កាណេត បានថ្លែងអំណអគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសុខ ចាន់ភក្ដីរដ្ឋលេខាធិការក្រសួងព័ត៍មាននឹងលោកនួន នីប្រធានសមាគមសាព័ត៍មានសុក្រឹតព្រមទាំងលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសាព័ត៍មានកម្ពុជា

ខ្ញុំបាទសូមអរគុណឯកឧត្តមនិងលោកប្រធានសមាគមទាំងពីរ​ ដែលខិតខំ ជួយដល់រូបខ្ញុំបាទ ជាពិសេស ខ្ញុំក៏សូមជូនពរ ដល់ ឯកឧត្តម និងលោកប្រធានសមាគមទាំងពីរ ឲ្យជួបតែ ពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

No comments:

Post a Comment