ជូនលោកជា ប៉ូច
ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក។ក្នុងស្មារតីបង្រួបបង្រួមជាតិខ្ញុំ
សូមទទួលយកការសុំអភ័យទោសរបស់លោក។ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់។
ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថាយើងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុសនិងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់នឹងសូមលើកលែងទោសឲ្យពួក
គេតែយើងមិនអត់ឱនឲ្យជនណាឬក្រុមណាក៏ដោយដែលបន្តដើរតាម
ជនក្បត់ជាតិនេះជាដាច់ខាត។
យើងនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណា
ដែលជេរប្រមាថមួលបង្កាច់មកលើគណបក្សឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។
យើងមិនអាចអត់ឱនឲ្យបានទេចំពោះ
ជនណាឬក្រុមណាក៏ដោយមិនថាខ្មែរឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ។





No comments:
Post a Comment