ភ្នំពេញ)៖ កម្ពុជាបានប្រកាសពីជោគជ័យថ្មីមួយទៀត ក្នុងការដាក់បញ្ជូលប្រពៃណី អត្តសញ្ញាណជាតិរបស់ខ្លួន គឺ កីឡាគុនល្បុកក្កតោ និងកីឡាប្រដាល់គុនខ្មែរ ទៅធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយបីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បញ្ជាក់ដូច្នេះថា អាស៊ានបានឯកភាពគ្នានេះ គឺដើម្បីតបស្នង ចំពោះការយកចិត្តទុកដាក់ និងការរៀបចំស៊ីហ្គេមបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ពិសេសការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានធ្វើឲ្យចលនាអូឡាំពិកក្នុងតំបន់ និងពិភពលោកមានការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះកម្ពុជា៕Friday, May 5, 2023
Home
/
ព័ត៌មានកីឡា
/
ព័ត៌មានជាតិ
/
គុនល្បុកក្កតោ និងគុនខ្មែរ ត្រូវបានដាក់បញ្ជូលក្នុងធម្មនុញ្ញស៊ីហ្គេមជាផ្លូវការ
គុនល្បុកក្កតោ និងគុនខ្មែរ ត្រូវបានដាក់បញ្ជូលក្នុងធម្មនុញ្ញស៊ីហ្គេមជាផ្លូវការ
About ខ្មែរឈ្នះ
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
ព័ត៌មានជាតិ
Labels:
ព័ត៌មានកីឡា,
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)








No comments:
Post a Comment