Showing posts with label ព័ត៌មានកីឡា. Show all posts
Showing posts with label ព័ត៌មានកីឡា. Show all posts

Thursday, February 27, 2025

February 27, 2025 0

 សម្តេចតេជោ ហ៊ុន សែន បានចេញវាយកូនគោលបែបកីឡា រយៈពេលជាង ៣ម៉ោង នៅព្រឹកនេះ


តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “អ្នកជំងឺកូុវីដវាយកូនគោល! មានអ្នកបន់ឲ្យខ្ញុំឆាប់ជា ដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឲ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម។
ព្រឹកនេះ ខ្ញុំប្រើពេលជាង ៣ម៉ោងវាយកូនគោល កម្លាំងប្រៀបដូចយុវជន
អាយុជាង ៣០ឆ្នាំ ពេលវាយ driver ចេញ។គ្មានក្អក គ្មានហៀរសំបោរ។ ទាំងគ្រូពេទ្យនិងបងប្អូនផ្សេងទៀត បានលើកទឹកចិត្តឲ្យខ្ញុំហាត់ប្រាណទើបឆាប់ជាសះស្បើយ។

ខ្ញុំយកការវាយកូនគោលដែលជាកីឡាដែលខ្ញុំចូលចិត្ត ដើម្បីហាត់ប្រាណ តែខ្ញុំនៅតែប្រុងប្រយ័ត្នមិនឲ្យជំងឺខ្ញុំ ឆ្លងទៅអ្នកផ្សេងទៀតពិសេសកូនៗដែលបម្រើការងារនៅតារាងកូនគោល។
ដរាបណាការធ្វើតេស្ត នៅតែមានវិជ្ជមានកូវីដ១៩ ខ្ញុំនៅតែមិនចូលរួមប្រជុំឬ ទទួលភ្ញៀវនោះទេ។ ខ្ញុំសង្ឃឹមថា នឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ៉ា លី ហួរនៅថ្ងៃ ៧ មីនា ២០២៥ខាងមុខ៕”

Friday, May 5, 2023

គុនល្បុកក្កតោ និងគុនខ្មែរ ត្រូវបានដាក់បញ្ជូលក្នុងធម្មនុញ្ញស៊ីហ្គេមជាផ្លូវការ

May 05, 2023 0

ភ្នំពេញ)៖ កម្ពុជាបានប្រកាសពីជោគជ័យថ្មីមួយទៀត ក្នុងការដាក់បញ្ជូលប្រពៃណី អត្តសញ្ញាណជាតិរបស់ខ្លួន គឺ កីឡាគុនល្បុកក្កតោ និងកីឡាប្រដាល់គុនខ្មែរ ទៅធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយបីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បញ្ជាក់ដូច្នេះថា អាស៊ានបានឯកភាពគ្នានេះ គឺដើម្បីតបស្នង ចំពោះការយកចិត្តទុកដាក់ និងការរៀបចំស៊ីហ្គេមបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ពិសេសការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានធ្វើឲ្យចលនាអូឡាំពិកក្នុងតំបន់ និងពិភពលោកមានការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះកម្ពុជា៕

Thursday, May 4, 2023

កីឡាការិនី ខាន់ ចេសា ទទួលបានត្រឹមមេដាយប្រាក់ ក្រោយបរាជ័យក្រោមថ្វីដៃកីឡាការិនី ហ្វីលីពីន នៅមុននេះបន្តិច លើវិញ្ញាសារជូជីតស៊ូ។ មុនមកដល់វគ្គផ្តាច់ព្រ័ត្រ កីឡាការិនី ខាន់ ចេសា បានផ្តួលដៃគូកីឡាការិនី របស់សិង្ហបុរី វៀតណាម និងថៃ។

May 04, 2023 0

 កីឡាការិនី ខាន់ ចេសា ទទួលបានត្រឹមមេដាយប្រាក់ ក្រោយបរាជ័យក្រោមថ្វីដៃកីឡាការិនី ហ្វីលីពីន នៅមុននេះបន្តិច លើវិញ្ញាសារជូជីតស៊ូ។ មុនមកដល់វគ្គផ្តាច់ព្រ័ត្រ កីឡាការិនី ខាន់ ចេសា បានផ្តួលដៃគូកីឡាការិនី របស់សិង្ហបុរី វៀតណាម និងថៃ។

Tuesday, May 2, 2023

នារសៀលថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមអម ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងការចុះត្រួតពិនិត្យទីតាំងមណ្ឌលព័ត៌មានអន្តរជាតិសម្រាប់សម្របសម្រួល និងផ្គត់ផ្គង់បច្ចេកទេសផ្សាយជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

May 02, 2023 0

 នារសៀលថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣  ឯកឧត្ដម សុខ ប្រសិទ្ធិរដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមអម ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងការចុះត្រួតពិនិត្យទីតាំងមណ្ឌលព័ត៌មានអន្តរជាតិសម្រាប់សម្របសម្រួល និងផ្គត់ផ្គង់បច្ចេកទេសផ្សាយជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងដំណើរការនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ 

Saturday, March 4, 2023

គ្រូ U-20 នារីកម្ពុជា ដាក់គោលដៅចង់នាំក្រុមឲ្យឆ្លងផុតជុំទី ១ AFC នៅលើទឹកដីខ្លួនឯង

March 04, 2023 0

លោក ប្រាក់ វុទ្ធី គ្រូបង្វឹក នៃ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា អាយុ​ក្រោម ២០ ឆ្នាំ បានដាក់​គោលដៅ​ចង់​នាំ​ក្រុម​ឲ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះ ជុំ​ទី ១ ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីប​អាស៊ី អាយុ​ក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) នៅ​លើ​ទឹកដី​ខ្លួនឯង​។


លោក ប្រាក់ វុទ្ធី បាន​ឲ្យ​ដឹងថា ការប្រមូលផ្ដុំ​របស់​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម ២០ ឆ្នាំ បាន​ត្រៀម​លក្ខណៈ​រយៈពេល ២ សប្ដាហ៍​មក​ហើយ ហើយ​សក្ដានុពល​កីឡា​ការិនី​ទាំងអស់​គឺ​បាន​ជ្រើសរើស​ចេញ​មកពី​ក្លិប ៤ ក្នុង​នោះ​រួមមាន ខេត្ត​សៀមរាប​, ណាហ្គា​វើ​លដ៍​កំពង់ស្ពឺ​, វិសាខា និង​បឹងកេត​។


គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នារី​ឈុត​ធំ រូបនេះ​បានបញ្ជាក់​បន្ថែមទៀតថា «​សក្ដានុពល​កីឡាការិនី​របស់​យើង​មួយចំនួន​គាត់​ធ្លាប់មាន​បទពិសោធ​ចូលរួម​លេង​នៅលើ​ឆាក​អន្តរជាតិ​ដូចជា AFF womens’ U-18 នៅ​ឥណ្ឌូណេស៊ី ឆ្នាំ ២០២២ ដែល​មួយចំនួនទៀត​ជ្រើសរើស​បញ្ចូល​ថ្មី ការរៀបចំ​នេះ​ដើម្បី​ជា​សក្ដានុពល​កីឡាការិនី​យក​បទពិសោធ​សម្រាប់​ការប្រកួត​បន្ទាប់​ផង និង​មានបំណង​បង្ហាញ​សមត្ថភាព​របស់​យើង​នៅក្នុង​ពាន AFC ក្នុងពេល​ខាងមុខ​ផងដែរ​»​។


«យើង​មាន​គោលដៅ និង​ឆន្ទៈ​រួចហើយ យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព សម្រាប់​ការប្រកួត AFC នៅក្នុង​ទឹកដី​យើង​ជា​លើកដំបូង ធ្វើយ៉ាងណា​ឲ្យ​ក្រុម​យើង​បាន​ឆ្លង​ផុត​នៅ​ជុំ​ទី ១ នេះ​ជា​គោលដៅ និង​ឆន្ទៈ​របស់​យើង ថ្វីដ្បិតតែ​យើង​មានការ​រៀបចំ​រយៈពេល​មិន​ច្រើន ក៏ប៉ុន្តែ​សកម្មភាព​ការ​ហ្វឹកហាត់​បច្ចុប្បន្ននេះ​យើង​ឃើញថា​កម្លាំងចិត្ត​កីឡាការិនី​យើង​នៅពេលនេះ​មាន​ភាព​ខ្លាំងក្លា អ៊ីចឹង​យើង​អាចមាន​ក្ដីសង្ឃឹម​មួយ​ថា​យើង​អាច​ឆ្លង​ផុត នៅក្នុង​ជុំ​ទី ១ នេះ​»។ លោក ប្រាក់ វុទ្ធី សង្កត់​ធ្ងន់​ពី​ការ​ដាក់​គោលដៅ​។


អតីត​គ្រូបង្វឹក​របស់​ក្លិប​បឹងកេត រូបនេះ​ក៏បាន​អំពាវនាវ​ដល់​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​ទាំងអស់​ចូលរួម​គាំទ្រ​ការប្រកួត​បាល់ទាត់​នារី ដើម្បី​ជាការ​លើកទឹកចិត្ត​។​


សូមបញ្ជាក់ថាកម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពូ​ល G ទទួល​ក្រុម U-20 នារី​ម៉ាឡេស៊ី និង U-20 នារី​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ក្រុម U-20 នារី​ប៉ា​គី​ស្ថាន បាន​ដកខ្លួន​ចេញពី​ការប្រកួត​កាលពីពេល​ថ្មីៗ​នេះ​។​


សម្រាប់​ការប្រកួត​គ្រោង​ធ្វើ​ពីថ្ងៃ​ទី ០៨ ខែ​មីនា ចំ​ថ្ងៃបុណ្យ​សិទ្ធិនារី​អន្តរជាតិ រហូតដល់​ថ្ងៃ​ទី ១២ ខែ​មិថុនា ឆ្នាំ ២០២៣ នា​កីឡដ្ឋាន​ស្មា​ត​អរ​អេស​អិន របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ដើម្បី​រក​ក្រុម​ឡើងទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ឆ្នាំ ២០២៤ នា​ប្រទេស​អ៊ូ​ស​បី​គី​ស្ថាន៕