Friday, August 25, 2023

បញ្ជូនខ្លួនក្រុមប្រដាប់អាវុធរំដោះមេក្លោងគ្រឿងញៀននៅខេត្តសៀមរាប ទៅតុលាការ

 បញ្ជូនខ្លួនក្រុមប្រដាប់អាវុធរំដោះមេក្លោងគ្រឿងញៀននៅខេត្តសៀមរាប ទៅតុលាការ


នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលជាក្រុមប្រដាប់អាវុធរំដោះនៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប រួមទាំងមេក្លោងរៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន ១១នាក់ ក្នុងនោះមានទាំងជនជាតិចិន ខ្មែរអាមេរិក ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

មេក្លោងគ្រឿងញៀនដែលជាក្រុមប្រដាប់អាវុធរំដោះកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

បន្ទាប់ពីបើកប្រតិបត្តិការរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងថៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលជាក្រុមប្រដាប់អាវុធរំដោះ និងបក្ខពួកសរុបទាំងអស់ចំនួន ១១នាក់ និងតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ជាបន្តទៀត។

No comments:

Post a Comment