UPDATE. មេក្លោងជួញដូរគ្រឿងញៀន ដែលត្រូវបានបក្ខពួក សម្រុកចូលរំដោះនៅកន្លែងពេទ្យមួយ នាក្រុងសៀមរាប បានជាប់ឃុំបាន១៣ឆ្នាំហើយ នៃទោសសរុប៥២ឆ្នាំ!
មេក្លោងរូបនេះជាជនជាតិចិនតៃវ៉ាន់ ត្រូវបានចាប់ និងឃុំខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០០៩! តុលាការបានកាត់ទោសជននេះអោយជាប់ពន្ធនាគារចំនួន៥២ឆ្នាំ!
ក្រោយបានរំដោះចេញហើយ ក្រុមឧក្រិដ្ឋជន បានយកឡានលុចស៊ីស ទៅប្លុងចោល ហើយដូរឡានសាំយ៉ុងមួយគ្រឿង កំពុងគេចខ្លួន!
នៅពេលនេះកម្លាំងនគរបាលជាច្រើនអង្គភាព ព្រមទាំងបញ្ជូនចេញពីនាយកដ្ឋានព្រហ្មទណ្ឌផងនោះ បាននិងកំពុងរួមដៃគ្នាតាមចាប់មកវិញ!












No comments:
Post a Comment