ថៃ៖ អាជីវករខ្មែរលក់ដូរនៅព្រំដែនឆងចម ស្រុកកាបឆើង ខេត្តសុរិន្ទ ដែលស្ថិតនៅជាប់ខេត្តឧត្ដរមានជ័យ ព្រំដែនអូរស្មាច់ប្រទេសកម្ពុជា បាននាំគ្នាប្រមូលសម្ភារៈដែលសេសសល់ពីករណីអគ្គិភ័យដាក់លក់ឡៃឡុងដើម្បីយកប្រាក់ផ្គត់ផ្គង់ក្រពះនិងជីវភាព ក្រោយមានភ្លើងឆេះផ្សារឆងចមកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៩៖៣០នាទីយប់ ដែលទំហំខូចខាចមាន៣២០តូប និងខាតបង់ប្រាក់សរុប១៥០លានបាត ឬស្មើនឹង(៤លាន១៦ម៉ឺន៣ពាន់៨៩០ដុល្លារ) ។ អាជីវករខ្មែរម្នាក់បានឱ្យដឹងថា៖ ពួកគេប្រមូលរបស់របរដែលសល់ពីការឆាបឆេះមានដូចជា៖ ចាន ឆ្នាំ វែកបាយ និងសម្ភារៈជាច្រើន ដែលតម្លៃដើមទិញមក២០០បាត ឬស្មើ(២ម៉ឺនរៀល) ប៉ុន្តែពេលរងការខូចខាតត្រូវដាក់លក់បញ្ចុះតម្លៃត្រឹម៦ពាន់ ទៅ៧ពាន់រៀល ធ្វើយ៉ាងណាឱ្យតែបានលុយទិញបាយហូប ។ ករណីអគ្គិភ័យបណ្ដាលមកពីផ្ទុះហ្គាសក្នុងតូបលក់ដូរ ហើយបង្កការរាលដាលឆាបឆេះតូបអាជីវករអស់ទាំងស្រុងនៅតំបន់នោះ ៕ ប្រភព៖ khaosod
Monday, October 30, 2023
Home
/
ព័ត៌មានអន្តរជាតិ
/
អាជីវករខ្មែរប្រមូលសម្ភារៈដែលរួចពីការឆាបឆេះនៅផ្សារព្រំដែនឆងចមដាក់លក់ឡៃឡុងដើម្បីចិញ្ចឹមក្រពះ
អាជីវករខ្មែរប្រមូលសម្ភារៈដែលរួចពីការឆាបឆេះនៅផ្សារព្រំដែនឆងចមដាក់លក់ឡៃឡុងដើម្បីចិញ្ចឹមក្រពះ
About ខ្មែរឈ្នះ
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
ព័ត៌មានអន្តរជាតិ
Labels:
ព័ត៌មានអន្តរជាតិ
Subscribe to:
Post Comments (Atom)














No comments:
Post a Comment