Monday, October 30, 2023

Halloween ឆ្នាំនេះ កូរ៉េហាក់ស្ងប់ស្ងាត់ ក្រោយធ្វើគម្រប់ខួប១ឆ្នាំនៃសោដនាកម្មរត់ជាន់គ្នា

ផ្សាយចេញថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣

កូរ៉េ៖ ទិដ្ឋភាពម្សិលមិញក្នុងពិធីគម្រប់ខួប១ឆ្នាំ បន្ទាប់ពីសោកនាដកម្មនៅតំបន់ Itaewon បរិយាកាសប្រារព្ធ​បុណ្យ Halloween នៅ​កូរ៉េឆ្នាំនេះហាក់ស្ងប់ស្ងាត់ ដោយកន្លែងបម្រើសេវាកម្មជាច្រើនមាន៖ ភោជនីយដ្ឋាន និងសួនកម្សាន្ត បានកាត់បន្ថយការតុបតែងបែប Halloween ឬសឹងតែគ្មានតុបតែងដើម្បីបង្ហាញពីការគោរពចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ចំនួន១៥៩ក្នុងហេតុការណ៍រត់ជាន់​​គ្នានា​ថ្ងៃទី២៩ តុលា ឆ្នាំ២០២២ ។ សូមបញ្ជាក់ថា៖ ជនរងគ្រោះនៃសោដនាកម្មរត់ជាន់គ្នា​ក្នុងតំបន់ Itaewon ទទួលសំណង ពីរដ្ឋាភិបាលកូរ៉េក្នុងម្នាក់ ១៣.១១២ដុល្លារ (១៥លានវ៉ុន) សម្រាប់ចំណាយលើបុណ្យសព រីឯអ្នករងគ្រោះរងរបួស​ទទួលសំណងម្នាក់១៧,៤៨៣ដុល្លារអាមេរិក (២០លានវ៉ុន) ៕ ប្រភព៖ AFP

No comments:

Post a Comment