Thursday, February 1, 2024

ទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញមួយកន្លែងស្ថិតក្នុងភូមិចំណងទាក ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង កំពង់បើកអោយក្រុមញ្ញៀនល្បែងភ្នាល់លុយយ៉ាងអាណាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរមូលដ្ឋានបន្តិចសោះ !!!

 ទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញមួយកន្លែងស្ថិតក្នុងភូមិចំណងទាក ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង កំពង់បើកអោយក្រុមញ្ញៀនល្បែងភ្នាល់លុយយ៉ាងអាណាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរមូលដ្ឋានបន្តិចសោះ !!!


ខេត្តព្រៃវែង៖ផ្សាយចេញថ្ងៃទី០១.០២.២០២៤ ទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញមួយកន្លែងស្ថិតក្នុងភូមិ ចំណងទាក ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើកអោយក្រុមអ្នកញៀនល្បែងចូលលេងភ្នាល់លុយយ៉ាងអាណាធិបតេយ្យមិនមានការរំខានដល់អាជ្ញាធរមូលដ្ឋានបន្តិចសោះ


ក្រោយពីបណ្តាញព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានទីតាំងបើកលេងល្បែងសុីសង អង្គភាពយើងបានចុះដល់ទីតាំងជាក់ស្តែងបានឃើញមានការបើកលេងពិតប្រាកដមែន ក៏បានផ្តិតរូបភាព និងបានរាយការណ៍ជូនលោក សួន សំអឿន  អធិការស្រុកកំពង់ត្របែក ។


ក្រោយពីអង្គភាពយើងបានរាយការណ៍ជូនលោក  អធិការស្រុកកំពង់ត្របែក លោក សួន សំអឿន បានប្រាប់មកអង្គភាពយើងតាមរយះទូរសព្ទ័ប្រពន្ធ័តេលេក្រាមអោយដឹងថា ទីតាំងខាងលើ លោកនិងបញ្ជារកម្លាំងប៉ុស្តិ៍ចុះទៅបង្ក្រាប។


ពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំ៖លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក មេត្តាបញ្ជារមន្រ្តីក្រោមឱវាតចុះបង្រ្កាបទីតាំងខាងលើផងទានព្រោះទីតាំងខាងលើនេះបានបង្ករភាពអសន្តិសុខនៅក្នុងស្រុកភូមិរបស់គាត់ណាស់។


ពលរដ្ឋសង្ឃឹមថា លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក និងយកចិត្តទុកដាក់ខ្ពស់បញ្ជារកម្លាំងជំនាញនៅក្នុងមូលដ្ឋានធ្វើការរបង្ក្រាបទីតាំងល្បែងសុីសងខាងលើបានជាក់ជាមិនខានដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗក្នងមូលដ្ឋាន។


No comments:

Post a Comment