ខេត្តបន្ទាយមានជ័យ៖ផ្សារចេញថ្ងៃទី០២ ខែ កុម្ភះឆ្នាំ២០២៤ បើកដំណើរការទទួលក្រុមអ្នកញ្ញៀនល្បែងចូលលេងវិញហើយ ទីតាំងល្បែងស៊ីសងជល់មាន់តាម laptopយីហោ(L99) កំពុងពេញនិយមរីដូចផ្សិតក្នុងទឹកដីក្រុងសិរីសោភ័ណ្ឌខណៈដែលទីតាំងទាំងនេះបានបិទដំណើរការមួយដង្ហើមចង្រិតក្រោយសម្ថកិច្ចចុះបង្រាប រហូតមកដល់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ទីតាំងជល់មាន់យីហោ(L99)ខាងលើបានបើកដំណើរការវិញយ៉ាងសកម្មរាល់ថ្ងៃវិញដោយមិនឃើញមន្ត្រីពាក់ព័ន្ធក្នុងក្រុងសេរីសោភ័ណណាម្នាក់ហ៊ានចេញមុខចុះបង្ក្រាបម្ដងទៀតនោះទេហាក់ដូចត្រូវថ្នាំសណ្ដុំរបស់ម្ចាស់ទីតាំយីហោ(L99)ខាងលើ។
គួរបញ្ចាក់ផងដែរថា: ទីតាំងបើកល្បែងសុីសងខាងលើមាន៣ទីតាំងស្ថិតភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យកំពុងបើកដំណើរការឡើងវិញហើយ ធ្វើឱ្យពលរដ្ឋងើកឆ្ងល់ថាហេតុអ្វីល្បែងសុីសងអាចបើកឲ្យក្រុមអ្នកញ្ញៀនល្បែងចូលលេងវិញបានយ៉ាងធម្មតាកំពុងបើកលេងរីកដូចផ្សិតនៅក្នុងក្រុងសេរីសោភ័ណ្ឌបែរជាលោក ស៊ី ឌី អធិការក្រុងសេរីសោភ័ណ្ឌមិនដឹងទៅវិញឬក៏ត្រូវឆ្នាំសណ្ដំបើកភ្លើងខៀវជាប្រព័ន្ធទើបមិនមានវិធានការបង្ក្រាប។
ពលរដ្ឋសង្ឃឹមថាលោក ស្រេង សុផល អភិបាលក្រុងសេរីសោភ័ណនិងចាត់មន្ត្រីជំនាញគណបញ្ជាការឯកភាពក្រុងចុះពិនិត្យស្រាវជ្រាវដល់ទីកន្លែងដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប។ជៀសវាងប្រជាពលរដ្ឋរិះគន់ដាក់ការសង្ស័យថាមន្ត្រីរដ្ឋបាលក្រុងមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងជាច្រើនកន្លែងនេះអាចបើកដំណើរការបានរដ្ឋសង្ឃឹមថាលោកអភិបាលក្រុងនិងចាត់មន្ត្រីជំនាញចុះបង្ក្រាបបានចាក់ជាមិនខាន។
ពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជួយយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតសាលនៃស្នងការដ្ឋានចុះស្រាវជ្រាវពិនិត្យដល់កន្លែងទីតាំងល្បែងស៊ីសងខាងលើដើម្បីធ្វើការទប់ស្កាត់បង្ក្រាបទាន់ពេលវេលានិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។












No comments:
Post a Comment