Thursday, June 25, 2026

ដឹងការពិតហើយ.....!

 យោងតាមគណនេយ្យហ្វេសប៊ុករផេកផ្លូវការបស់លោកជំទាវហ៊ុនស៊ីណាត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះបានសរសេរសំណេរដែលមានខ្លឹមសារដូចតទៅ៖


ក្រោយពីការសួរនាំពីក្មួយៗម្ចាស់ប្រេនMiss សូមបងប្អូនកុំមានការភ័ន្តច្រលំលើក្រុមហ៊ុន H.Y Global ប្រេន Miss Sunflower បន្តទៀត ។
រឿងទី១ រឿងពន្ធដារ ធ្វើសវនកម្មលើក្រុមហ៊ុន ការពិតទៅការធ្វើសវនកម្មនេះវាជារឿងទូទៅដែលអគ្គនាយកដ្ឋានពន្ធដារ ត្រួតពិនិត្យលើឯកសារគណនេយ្យ និង ការប្រកាសពន្ធរបស់សហគ្រាស ដើម្បីផ្ទៀងផ្ទាត់ថាក្រុមហ៊ុនបានប្រកាសពន្ធត្រឹមត្រូវហើយរឺនៅ ។ដោយឡែកក្រុមហ៊ុន នេះបានអនុវត្តន៍និងគោរព ស្វាគមន៍ទៅតាមគោលការណ៍អគ្គនាយកដ្ឋានពន្ធដារដោយមិនមានការគេចវេសពន្ធនោះឡើយ។
រឿងទី២ ក្រុមហ៊ុនបានចុះបញ្ចីពីដើមឡើយនៅខេត្ត ក្រោយមកក៍បានផ្ទេរទីតាំងមកភ្នំពេញ ដោយសារក្រុមហ៊ុនត្រូវប្តូរស្នាក់ការមកភ្នំពេញវិញ ហើយបច្ចុប្បន្នក្រុមហ៊ុនក៍កំពុងដំណើការយ៉ាងរលូន ។ មានពាក្យចចាមអារាម ដែលបានលឺនៅរោងការ ថា ម្ចាស់ប្រេន Miss ចង់ប្តឹងខ្ញុំនិងក្មួយផែង វណ្ណៈ ខ្ញុំបានសួរនាំហើយ មិនមានការប្តឹងផ្តល់ណាមួយទេ ។
ខ្ញុំក៏កំពុងអោយមេធាវីផ្ទាល់ខ្លួនរបស់ខ្ញុំ ធ្វើការតាមផ្លូវច្បាប់លើបុគ្គលនិងបក្សពួកមួយចំនួន ដែលមានចេតនា ញ៉ុះញុង់បំបែកបំបាត់ លាបពណ៌ កាត់ត រូបភាព និង ថែមថយ អត្ថន័យខុសពី
ច្ឆន្ទៈ របស់ខ្ញុំផងដែរ។ ថ្ងៃទី25.6.2026. ពីទីក្រុងហូ ជីមិញ

No comments:

Post a Comment