ខេត្តព្រះវិហារ៖ ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត និងលោក ស្រ៊ុន ស៊្រាន ទីប្រឹក្សាជាន់ខ្ពស់សមាគម បានដឹកនាំអំណោយរបស់សប្បុរសធម៌ យកទៅចែកជូន លោកតា លោកយាយ អ្នកគ្រូ លោកគ្រូ សិស្សា នុសិស្ស នៅក្នុងភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ក្នុងនោះលោកតា លោកយាយចំនួន៤៣ នាក់ ក្នុងមួយនាក់ទទួលបានអង្ករ ៥គីឡូ
ថវិការចំនួន ៥០០០ រៀល ទឹកស៊ីអ៊ីវ១ដប ទឹកត្រី១ដប មី៥កញ្ចប់ លោកគ្រូ អ្នកគ្រូចំនួន ៩នាក់ ក្នុងមួយនាក់ ទទួលបានសៀវភៅចំនួន ៥ក្បាល ប៊ិច៥ដើម ខ្មៅដៃ៥ដើម ដែកខួង៣ នាឡិកាភ្ជួរ១ ថវិការចំនួន១០០០០ម៉ឺនរៀល សិស្សា នុសិស្សចំនួន ៩៦នាក់ ក្នុងមួយនាក់ ទទួលបានសៀវភៅចំនួន២ក្បាល ប៊ិច២ដើម ខ្មៅដៃ១ដើម បន្ទាត់មួយ ជ័រលុប១ មីញ៉ាំលេងចំនួន ៣កញ្ចប់ នំអូម៉ូចំនួន ៤កញ្ចប់ (OMO)
ឆ្លៀតឱកាសនោះដែរលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានសំណេះសំណាល ជាមួយលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រស់នៅភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយលោកមានប្រសាសន៍ ៖ សូមលោកតា លោកយាយ អ៊ុំ ពូមីង ទាំងអស់គ្នា ថែរក្សាសុខភាព រក្សាអនាម័យឲ្យបានខ្ពស់ ហូបស្អាតរស់នៅស្អាត ចំណែកសិស្សៗទាំងអស់គ្នា ត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាទំពាំងស្នងឬស្សីដូចពាក្យចាស់លោកពោល ពិសេសនោះត្រូវដើរតាមគន្លងធម៌ ស្តាប់បង្គាប់ម្ដាយឪពុក លោកគ្រូ អ្នកគ្រូ និងខិតខំរៀនសូត្រដើម្បីជាតិសាសនាព្រះមហាក្សត្រ និងប្រទេសជាតិយើងទាំងមូល។
ក្នុងឱកាសនោះដែរ លោក ស៊ុ្រន ស៊្រាន ទីប្រឹក្សាជាន់ខ្ពស់សមាគមសារព័ត៌មានសុក្រឹតបានថ្លែងប្រាប់ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សទាំងអស់ថា លោកនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីសុំជំនួយសប្បុរសធម៌នានា យកមកជួយដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅស្រុកយើងបន្តទៀត។
ជាចុងក្រោយ លោក នួន នី ប្រធានសមាគមសហព័ត៌មានសុក្រឹត និងលោកស៊ុ្រន ស៊្រាន
ទីប្រឹក្សាជាន់ខ្ពស់សមាគមតំណាងឲ្យសមាគម លោកតា លោកយាយ អ្នកគ្រូ លោកគ្រូ សិស្សានុសិស្សទាំងអស់នៅក្នុងស្រុកសង្គមថ្មី សុំថ្លែងអំណរអរគុណ យ៉ាងជាវជ្រៅបំផុត ដល់ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ឯកឧត្តម ឡាយ ផល្លី
ឯកឧត្តម ឡាយ សំអូន ឯកឧត្តម លី សុផាន លោក វង្ស ចន្ទណា អនុប្រធានកិត្តិយសសមាគមសារព័ត៌មានសុក្រឹត និង សិប្បកម្មតាញញឹម នំអូម៉ូ (OMO) អោយមានសុខភាពល្អ កម្លាំងមាំមួន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមបងប្អូន សប្បុរសធម៌ ទាំងក្នុង និងក្រៅប្រទេសដែលមានទឹកចិត្តចូលរួមកិច្ចការងារមនុស្សធម៌អាចចូលរួមតាមរយៈមូលនិធិសប្បុរស សមាគមសារព័ត៌មានសុក្រឹត ឬទំនាក់ទំនងតាមលេខទូរស័ព្ទសមាគម 096643 2222 សូមអរគុណ !



No comments:
Post a Comment