ថ្ងៃនេះបានទទួលប្រភពពីកម្មករនៃក្រុមហ៊ុន កាត់ដេរ ស៊ុពពើ ហ្វេសិន ខេមបូឌា ឯ ក ក៏បានសុំការបំភ្លឺពីក្រុមហ៊ុនក៏ចាត់តំណាងមកបំភ្លឺជូនអង្គភាពសារព័ត៌មានយើងខ្ញុំ និងបានទទួលស្គាល់ថាខ្លួនមិនបានបំពេញកាព្វកិច្ចបង់ប.ស.ស ជូន កម្មករកម្មការិនី ជូនទៅរដ្ឋនោះទេរយៈពេលតាំងពីឆ្នាំ ២០២២ហើយថែមបញ្ជាក់ប្រាប់ថាខាងប.ស.ស ធ្វើការពិន័យមួយខែសម្រាប់ក្រុមហ៊ុន
សំណួរសួរថាតើរយៈពេលតាំងពីឆ្នាំ ២០២២ មិនបានបង់ជូនរដ្ឋ គឺជាការខាតប្រយោជន៍រដ្ឋ តើអ្នកណាទទួលខុសត្រូវ??
ទី២ .តើច្បាប់ប.ស.ស និងច្បាប់ការងារតម្រូវឲ្យផាកពិន័យមួយខែឬក៏យ៉ាងដូចម្ដេច?
ទី៣ .តើកម្មករដែរបានបំពេញការងារជូនក្រុមហ៊ុនតាំងពីឆ្នាំ២០២២មកម្លេះអត់មានប័ណ្ណប.ស.ស ត្រូវទៅមន្ទីរពេទ្យព្យាបាលត្រូវចំណាយផ្ទាល់ខ្លួន តើក្រុមហ៊ុនគិតយ៉ាងដូចម្តេចចំពោះកម្មករ?
នេះជាព័ត៌មានបឋម រង់ចាំព័ត៌មានលំអិតនៅថ្ងៃស្អែកបន្ត
អង្គភាពនិងធ្វើការសម្ភាសបន្ថែមទៅអ្នកនាំពាក្យក្រសួងការងារ និងខាងជំនាញនាយកដ្ឋានប.ស.សក្នុងករណីខាងលើនេះ ៕
សូមរងចាំតាមដានព័ត៌មានលំអិតនៅថ្ងៃស្អែក🙏🙏🙏







No comments:
Post a Comment